
គោលដៅ
ដើម្បីក្លាយជាក្រុមហ៊ុនមួយដែលអតិថិជនត្រូវការនិងចង់បាន។
អាយហ្វ័រប៊ី ត្រូវបានបង្កើតឡើងដោយយុវជនខ្មែរមួយក្រុមដែលមានជំនាញខាងព័ត៌មានវិទ្យានិងការគ្រប់គ្រងអាជីវកម្ម។ គោលបំណងរបស់យើងគឺ បំពេញតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជាដែលកំពុងតែមានភាពលូតលាស់ក្នុងពេលបច្ចុប្បន្ន។ ជាមួយនឹងបទពិសោធន៍ចាប់តាំងពីឆ្នាំ២០០៧ដែលយើងបានធ្វើការក៏ដូចជាផ្តល់សេវាកម្មដល់ក្រុមហ៊ុន អង្គការ សហគ្រាសធនតូចនិងមធ្យម ហាងលក់ទំនិញ និងភោជនីយដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា យើងបានរៀបចំខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនដល់អតិថិជននូវសេវាកម្មនិងផលិតផលប្រកបដោយគុណភាព តំលៃសមរម្យ និងត្រូវតាមតម្រូវការនិងការចង់បានរបស់អតិថិជន។
ដើម្បីក្លាយជាក្រុមហ៊ុនមួយដែលអតិថិជនត្រូវការនិងចង់បាន។
អាយហ្វ័រប៊ី តាំងចិត្ត (១)ផ្តល់ជូនដល់អតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពល្អ និងការយកចិត្តទុកដាក់ ដើម្បីទទួលបានការពេញចិត្តពីពួកគាត់។ (២)ក្លាយខ្លួនជានិយោជកមួយដែលចិត្តបានចំពោះបុគ្គលិក។ (៣)សម្រេចអោយបាននូវការលូតលាស់និងប្រាក់ចំណេញប្រកបដោយភាពឋិតថេរ ដោយបង្កើនឈ្មោះយីហោរបស់យើងអោយកាន់តែល្បីនិងមានការគាំទ្រពីអតិថិជនក៏ដូចជាអ្នកប្រើប្រាស់។
បំពេញតំរូវការអតិថិជនអោយបាន យើងនឹងទទួលបានប្រាក់ចំណេញដោយស្វ័យប្រវត្តិ។